ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំ វឌ្ឍនភាពនៃការត្រៀមរៀបចំពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា”
នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពនៃការត្រៀមរៀបចំពិធី ” អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ” នៅសាលក្រចេះ នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោកជំទាវ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងលោក លោកស្រី ពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ជូនផងដែរថា ពិធីមិទ្ទិញ ” អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ” នឹងប្រារព្ធធ្វើឡើងនៅថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា៕
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ