I. ចក្ខុវិស័យ
ជាអង្គភាពរដ្ឋបាលកណ្តាលប្រកបដោយអភិបាលកិច្ចល្អ ប្រសិទ្ធភាព រហ័ស និងនវានុវត្តន៍ ។
II. បេសកកម្ម
ពិនិត្យ គ្រប់គ្រង សម្របសម្រួល និងអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់អគ្គលេខាធិការដ្ឋាន ឱ្យសម្រេចបានតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជានានារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ។
III. គោលបំណង
ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងដើម្បីលើកកម្ពស់អភិបាលកិច្ច និងបង្កើនប្រសិទ្ធភាពការបំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការក្រោមឱវាទ តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងរបៀបរបបការងារឱ្យកាន់តែមានភាពស្វាហាប់ ប្រកបដោយមនសិការក្នុងវិជ្ជាជីវៈ រួមជាមួយនិងការពិនិត្យកែសម្រួលរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច សំដៅលើកកម្ពស់សមត្ថភាពអង្គភាព ឱ្យស្របតាមការវិវត្ត និងភាពរីកចម្រើនរបស់ស្ថាប័ន និងសង្គមជាតិ ។
IV. គោលដៅ
ដើម្បីសម្រេចបាននូវចក្ខុវិស័យ បេសកកម្ម និងគោលបំណង ដែលបានកំណត់ អគ្គលេខាធិការដ្ឋាន បានដាក់ចេញនូវ គោលដៅចំនួន៣ រួមមាន៖
១- រៀបចំពង្រឹង និងកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងការងារ ការផ្តល់សេវា ព្រមទាំងការទទួលខុសត្រូវតាមឋានានុក្រម តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន និងលេខាធិការដ្ឋានចំណុះឱ្យបានច្បាស់លាស់ សំដៅឆ្លើយតបទៅនឹងតម្រូវការ និងអាទិភាពការងាររបស់អង្គភាព ។
២- លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារប្រកបដោយជំនាញវិជ្ជាជីវៈ នវានុវត្តន៍ និងក្រមសីលធម៌ ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការងារប្រចាំថ្ងៃឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ក្នុងសង្គមជាតិ និងសកលលោក ។
៣- ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងស្ថាប័នជាតិ-អន្តរជាតិ និងសាធារណជន ។