ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំឆ្នាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំឆ្នាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ នៅទីស្តីការក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ នាយករងខុទ្ទកាល័យ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមជំនួយការជាច្រើនរូបផងដែរ ។
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ